ត្រូវយល់ដឹង ពីការកន្ត្រាក់ស្បូនក្នុងពេលមានផ្ទៃពោះ និងក្នុងកំឡុងពេលត្រៀមសម្រាល!
១) ការកន្ត្រាក់របស់ស្បូន (ចង្កោងស្បូន) ធម្មតាក្នុងកំឡុងពេលមានផ្ទៃពោះ៖
- ការកន្ត្រាក់របស់ស្បូនមានតិចតួច ហើយមិនទៀងទាត់ក្នុងកំឡុងពេលមានផ្ទៃពោះ។
- ក្នុងកំឡុងពេលគត៌២០សប្តាហ៍ ការកន្ត្រាក់របស់ស្បូនមានប្រហែល ១-២ដងក្នុង១ថ្ងៃ នៅពេលគ្រប់ខែប្រហែល១-២ដងក្នុង១ម៉ោង។
- ការកន្ត្រាក់ស្បូននេះជួនកាលយូរមានរយៈពេលប្រហែល១-២នាទី ជាការកន្ត្រាក់មិនទៀងទាត់ ហើយអាចដឹងបានដោយស្ត្រីចាប់ផ្តើមឈឺពោះពេលស្បូនកន្ត្រាក់។
- ជាមធ្យម២សប្តាហ៍មុនសម្រាល ស្បូនចាប់ផ្តើមកន្ត្រាក់ញាប់ជាងមុខពី៥-៦ដងក្នុង១ម៉ោង។
២) ការចាប់ផ្តើមឈឺពោះសម្រាល៖
- ស្ត្រីចាប់ផ្តើមឈឺពោះ ដែលស្បូនពីមុនកន្ត្រាក់មិនទៀងទាត់ ហើយឈឺតិចតួច បែរជាស្បូនកន្ត្រាក់ទៀងទាត់ ហើយឈឺជាងមុន។
- ស្ត្រីចាប់ផ្តើមឈឺពោះពី២-៣ដងក្នុង១ម៉ោង
៣) ការឈឺពោះសម្រាល៖
- ស្បូនកន្ត្រាក់ថេ ២-៤ដងក្នុង១នាទី មានរយៈពេលប្រហែល ១-២នាទី
- ការឈឺពោះសម្រាលគឺស្បូនកន្ត្រាក់ រួចសម្រាកយ៉ាងតិច៥០នាទី ឬលឿនជាងនេះ រួចកន្ត្រាក់បន្តទៀត។
ប្រសិនបើស្ត្រីមានផ្ទៃពោះទាំងឡាយ មានអការៈឈឺពោះដោយស្បូនកន្ត្រាក់ដូចដែលបានរៀបរាប់ក្នុងចំណុចការឈឺពោះសម្រាលខាងលើ សូមអញ្ជើញរួសរាន់មកពិនិត្យជាមួយគ្រូពេទ្យជំនាញសម្ភព រោគស្រ្តី និងជំនាញសង្គ្រោះទារកក្នុងការត្រៀមសម្រាលនូវបុត្រធីតារបស់លោកអ្នកនៅមន្ទីរពេទ្យកាល់ម៉ែត ។
ប្រភព៖ facebook page Hospital Calmette

