ការគ្មានកូន និងរលូតកូនញឹកញាប់ អាចបណ្តាលមកពីជំងឺស្អិតស្បូន!

ជំងឺស្អិតស្បូនជាមូលហេតុធ្វើអោយស្ត្រីមានវិបត្តិគ្មានកូន មានរដូវមិន ទៀងទាត់ និងឈាមរដូវតិច ដែលបណ្តាលមកពីភ្នាសក្នុងស្បូន ស្អិតជាប់គ្នាស្ទើរតែទាំងអស់។

ក) មូលហេតុ៖
  • ជំងឺនេះកើតមកពីការរលាកភ្នាសក្នុងស្បូនរ៉ាំរ៉ៃ (Endometritis)
  • ស្ត្រីធ្លាប់ធ្វើការរំលូតកូនជាញឹកញាប់ (Frequency abortion)
  • ស្ត្រីមានរលាកអាងត្រគាក (Pelvic inflammatory)
ខ) រោគសញ្ញា៖
  • ស្ត្រីមានរដូវតិចតួចក្នុងករណីភ្នាសក្នុងស្បូនស្អិតខ្លះនៅផ្នែកណាមួយ
  • ស្ត្រីពុំមានរដូវទាំងវ័យក្មេងក្នុងករណីភ្នាសក្នុងស្បូនស្អិតទាំងស្រុង
  • ស្ត្រីមានផ្ទៃពោះឧស្សាហ៍រលូតនៅត្រីមាសទី១
  • ស្ត្រីធ្លាប់មានរោគសញ្ញាឈឺចាប់ក្នុងអាងត្រគាករ៉ាំរ៉ៃពីមុនមក
  • ស្ត្រីធ្លាប់មានជំងឺរលាកដៃស្បូន
  • ស្ត្រីធ្លាប់មានប្រវត្តិធ្លាក់ស និងក្លាយរោគ ដោយធ្លាក់ស និងមានធុំក្លិន។
គ) ការព្យាបាល៖
ក្រោយពីការធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ ដោយដឹងថាស្ត្រីមាន ជំងឺស្អិតស្បូន យើងអាចព្យាបាលយ៉ាងមាន ប្រសិទ្ធិភាពដោយ ឧបករណ៍ឆ្លុះស្បូន (Hysterocopy diagnosis) ហើយព្យាបាលដោយ ការវះកាត់តាមរយៈ ម៉ាស៊ីនឆ្លុះស្បូននេះនៅភ្នាសក្នុងរបស់ស្បូន (Hysteroscopy operative) នៅពេលនោះស្បូនស្ត្រីអាចវិវត្តមក សភាពធម្មតាវិញ និងអាចមានកូន ដោយលែងរលូតទៅថ្ងៃក្រោយ។

“ស្ត្រីទាំងឡាយដែលមានរោគសញ្ញាដូចខាងលើ សូមមេត្តាអញ្ជើញ មកជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញឯកទេស នៅមន្ទីរពេទ្យ កាល់ម៉ែតដើម្បីទទួលបានសេវាព្យាបាលតាមរយៈឧបករណ៍ទំនើប ចុងក្រោយ (Hysteroscopy diagnosis and operative) ដែលមានប្រសិទ្ធិភាព ខ្ពស់ និងទទួលបាននូវលទ្ធផលល្អប្រសើរ។”

ប្រភព៖ facebook page Hospital Calmette