ការរបើកសុកកូនមុនសម្រាល (Hématome rétro-placentaire)
ការរបើកសុខកូនមុនសម្រាល គឺជាការរបើកណាមួយរបស់សុកដែល ធម្មតានៅជាប់នឹងស្បូន ហើយដែលបណ្តាលឲ្យមានកំណកដុំឈាម មិនធម្មតានៅចន្លោះសុកកូន និងស្បូន។ ការរបើកសុកកូននេះធ្វើឲ្យមាន ការថយចុះសារជាតិចិញ្ចឹមពីម្តាយទៅកូន ជាហេតុធ្វើឲ្យកូនអាចស្លាប់ ក្នុងពោះបាន។
ក) មូលហេតុ ដែលធ្វើឲ្យមានការរបើកសុកកូនមុនសម្រាល៖
ជួនកាលយើងមិនដឹងមូលហេតុច្បាស់លាស់ដែលធ្វើឲ្យរបើកសុកកូន នេះទេ តែមានកត្តាមួយចំនួនអាចឲ្យរបើកសុកកូនបានដូចជា៖
- ការបុកប៉ះទង្គិចទៅលើពោះស្ត្រី
- ការឡើងសម្ពាធឈាមខ្លាំង
- មានជំងឺបម្រុងក្រឡាភ្លើង
- មានទឹកភ្លោះច្រើន
- ស្ត្រីអាយុច្រើនមានកូន
- មានកូនក្នុងពោះច្រើន
- ការចោះទឹកភ្លោះ (amniocentèse)
- ជំងឺទឹកនោមផ្អែម
- ស្ត្រីមានបញ្ហាកំណកឈាម
ខ) រោគសញ្ញា ដែលអាចអោយយើងដឹង ឬសង្ស័យ៖
- ការឈឺពោះភ្លាមៗ និងខ្លាំងខុសធម្មតា
- មានការធ្លាក់ឈាមខ្មៅបន្ទិចបន្តួចតាមទ្វារមាស
- ជួនកាលស្រ្តីមានសភាពស្លេកស្លាំង ឡេសឡាស់ឈានដល់ការ បាត់បង់ស្មារតី ដោយខ្វះគ្រាប់ឈាម
- ការស្ទាបពោះស្ត្រី មានលក្ខណៈឈឺខ្លាំង
គ) ការប្រឈមទៅលើស្ត្រី និងកូនក្នុងផ្ទៃ៖
- សម្រាប់ស្ត្រីពរពោះ
- បណ្តាលឲ្យបាត់បង់ឈាមច្រើន
- បណ្តាលឲ្យមានបញ្ហាកំណកឈាម
- ប្រឈម នឹងការវះកាត់បន្ទាន់
- សម្រាប់កូន
- ធ្វើឲ្យខ្វះអុកស៊ីសែនសម្រាប់កូន
- ធ្វើឲ្យកូនខ្សោយ
- កូនអាចស្លាប់ក្នុងពោះ
- ការវះកាត់យកកូនចេញជាបន្ទាន់ ប្រសិនបើនៅរស់
- ការសម្រាលតាមទ្វាមាស ប្រសិនបើកូនស្លាប់ហើយសភាពម្តាយ អំណោយផលក្នុងការសម្រាល
- អន្តរាគមន៍ដោយប្រើថ្នាំ រួមទាំងបញ្ចូលឈាម ដើម្បីសង្គ្រោះម្តាយ ទៅតាមករណីនីមួយៗ
“ ប្រសិនបើមានធ្លាក់ឈាមមិនធម្មតា មានសភាពឡេសឡាស់ ឫការបម្រះរបស់កូនថយចុះជាដើម-ល- ស្ត្រីពរពោះគួរតែអញ្ជើញ មកជាបន្ទាន់ ដើម្បីពិគ្រោះជាមួយគ្រូពេទ្យឯកទេសនៅមន្ទីរ ពេទ្យកាល់ម៉ែត! ”
ប្រភព៖ facebook page Hospital Calmette

