ជំងឺប្រមេះទឹកបាយគឺជាជំងឺឆ្លងមួយប្រភេទដែលបង្កឡើងដោយបាក់តេរីម្យ៉ាងមានឈ្មោះថា​ ហ្គូណោរៀ ដែលឆ្លងតាមរយៈការរួមភេទនិងអាចកើតឡើងចំពោះបុរស និងស្រ្តី ។​

ស្រ្តី​ និងបុរស ដែលប្រឈម និងងាយកើតជំងឺនេះ មានដូចជា៖

  • អ្នកដែលមានដៃគូរួមភេទច្រើន
  • អ្នកដែលចូលចិត្តទៅរកសេវាផ្លូវភេទ ឬអ្នករកស៊ីផ្លូវភេទ
  • អ្នកដែលត្រូវគេចាប់រំលោភ
  • អ្នកដែលធ្វើការឆ្ងាយពីផ្ទះ ឬចូលចិត្តដើរលេងច្រើន ផឹកស៊ី ញឹកញាប់
  • អ្នកដែលប្រើប្រាស់គ្រឿងញៀន
  • អ្នកដែលប្រើឧបករណ៍ទំលុះស្បែក៖ សាក់ ចាក់បញ្ចូលឈាមដោយមិនបានត្រួតពិនិត្យត្រឹមត្រូវ ចាក់ថ្នាំតាមសរសៃរួមជាមួយអ្នកដទៃ

ជំងឺប្រមេះទឹកបាយឆ្លងតាម

  • ការស៊កបញ្ចូលលិង្គចូលទៅក្នុងទ្វារមាស រន្ធគូទ មាត់ជាមួយអ្នកដែលមានជំងឺប្រមេះទឹកបាយហើយមិនបានប្រើប្រាស់ស្រោមអនាម័យការពារឱ្យបានត្រឹមត្រូវ
  • វាអាចឆ្លងពីម្តាយទៅកូន ក្នុងពេលមានផ្ទៃពោះ ពេលសំរាល និងពេលបំបៅដោះ
  • ការបញ្ចូលឈាម ការប៉ះពាល់ឈាម ឬផលិតផលឈាមរបស់អ្នកដែលមានមេរោគផងដែរ

ជំងឺប្រមេះទឹកបាយអាចធ្វេីអោយ

  • បុរស មានការពិបាកបត់ជើងតូច ដោយសារការត្បៀតបំពង់បង្ហួរនោម និងមិនអាចមានកូនបាន
  • ស្រ្តីមិនអាចមានកូនបាន មានកូនក្រៅស្បូន ឬមានជំងឺរលាកអាងត្រគាក
  • ស្រ្តីដែលមានផ្ទៃពោះ ឱ្យរលូតកូន កូនកើតមិនគ្រប់ខែ ឬការបែកទឹកភ្លោះមុនពេលសំរាលដែរ
  • ទារកទទួលផលប៉ះពាល់ខ្លាំងដែរ គឺអាចបង្កឱ្យខ្វាក់ភ្នែកបាន (ក្នុងករណីដែលម្តាយមានផ្ទុកជំងឺនេះ)

ជំងឺប្រមេះទឹកបាយ

  • កើតឡើងដំបូង អាចមិនមានរោគសញ្ញាបង្ហាញឱ្យឃើញនោះទេ
  • អាចមានរោគសញ្ញាបង្ហាញមួយចំនួនផងដែរនៅដំណាក់កាល​បន្តបន្ទាប់

រោគសញ្ញាមួយចំនួនដែលកើតចំពោះ

  • បុរស មានដូចជា ពិបាកនោម ហូរទឹក ឬខ្ទុះចេញពីបង្ហួរនោម ហើមមាត់បំពង់បង្ហួរនោម និងហើមនៅលើស្បែកលិង្គផងដែរ
  • ស្រ្តីមានដូចជា ធ្លាក់ស ពិបាកនោម ហូរខ្ទុះចេញពីមាត់ស្បូន និងក្រពេញ បាតូលីន និងរន្ធនោម ធ្លាក់ឈាមមិនធម្មតា និងធ្លាក់ឈាមរដូវជាប់មានរយៈពេលយូរ
  • កុមារវិញ មានដូចជា ភ្នែកឡើងក្រហម និងមានហូរខ្ទុះចេញពីភ្នែកផងដែរ។

វិធីការពារ និងវិធានការកាត់បន្ថយការប្រឈមនឹងជំងឺប្រមេះទឹកបាយ

  • ការតមរួមភេទគឺជាមធ្យោយបាយដ៏ល្អបំផុតក្នុងការបង្ការជំងឺប្រមេះទឹកបាយ។ - ប្រសិនបើអ្នកមិនអាចតមបានទេ សូមអ្នកប្រើប្រាស់ស្រោមអនាម័យឱ្យបានគ្រប់ពេល និងត្រឹមត្រូវ ជាមួយដៃគូដែលអ្នកមិនទុកចិត្ត ទោះបីជាអ្នករួមភេទតាមរន្ធគូទ តាមមាត់ ឬតាមទ្វារមាសក៏ដោយ។
  • មិនត្រូវរួមភេទជាមួយអ្នកដែលមានរោគសញ្ញាទាំងនេះទេ។
  • ត្រូវធ្វើតេស្តឈាម ដើម្បីពិនិត្យមើលជំងឺឆ្លងតាមការរួមភេទ ដូចជាជំងឺប្រមេះទឹកបាយ​ ទឹកថ្លានេះ ឱ្យបានទៀងទាត់។
ត្រូវធ្វើការព្យាបាលជាបន្ទាន់ ទាំងអ្នក និងដៃគូរបស់អ្នក

សូមធ្វើការជួបនិងពិនិត្យជាមួយវេជ្ជបណ្ឌិត​ រកជំងឺប្រមេះទឹកបាយឱ្យបានរហ័ស ប្រសិនបើអ្នកមានការប្រឈមមុខខ្ពស់​

វេជ្ជបណ្ឌិត​ ឆាយ​ ឆវ័ន្ត

ប្រភព៖ facebook page វេជ្ជបណ្ឌិត ចៅ ពន្លឺ