ការទល់លាមក ឬ ការពិបាកបន្ទោរបង់ គឺជាបញ្ហាដែលមនុស្សជាច្រើនតែងតែបានជួបប្រទះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃស្ទើរគ្រប់ៗគ្នា។ បញ្ហាមួយនេះអាចជាការរំខានដល់សុខភាពទាំងផ្លូវកាយ និងផ្នែកអារម្មណ៍ផងដែរ។
ជំងឺទល់លាមក អាចជាបញ្ហាដែលអ្នកជំងឺតែងតែគិតថា គ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ក៏ប៉ុន្តែការពិតដែលនៅពីខាងក្រោយបញ្ហាមួយនេះគឺមានកក្តា និងមូលហេតុជាច្រើនទៀត ដែលមានពេលខ្លះត្រូវទាមទារការពិគ្រោះ និងពិនិត្យរុករកឬសគុលដែលបង្កអោយមានជាជំងឺនេះកើតឡើងមកបាន ឧទាហរណ៍ដូចជាៈ ការឆ្លុះពោះវៀនធំ ការធ្វើអេកូពោះ ការធ្វើតេស្តឈាម...។
ក) មូលហេតុដែលអាចបង្កអោយមានបញ្ហាទល់លាមកនេះកើតឡើង មានដូចជា៖
- ជំងឺដុំសាច់ដុះនៅក្នុងពោះវៀនធំ (ជាពិសេសជំងឺមហារីកពោះវៀនធំ)
- ជំងឺខ្សោយពោះវៀនធំ (Irritable bowel syndrome)
- ជំងឺខ្សោយក្រពេញមេអំបៅ (Hypothyroidism)
- ជំងឺរលាកពោះវៀនធំរ៉ាំរៃ
- និងមានជំងឺប្រចាំរាងកាយផ្សេងៗទៀតដូចជា ទឹកនោមផ្អែម, Stroke, Sclerodermie និងជំងឺដែលបណ្តាលអោយខូច ឬខ្សោយនៃប្រព័ន្ធបញ្ជាចលនារបស់ពោះវៀនធំ ។ល។
- ការគិតច្រើន ឬ Stress និងពិបាកចិត្តច្រើន
- របបអាហារប្រចាំថ្ងៃមិនត្រឹមត្រូវ
- មិនមានលំហាត់ប្រាណ
- ការប្រើប្រាស់ថ្នាំពេទ្យមួយចំនួន
- អាចបង្កទៅជាជំងឺឬសដូងបាត
- អាចអោយមានការដាច់រហែកភ្នាសរបស់បាត និងបង្កជាការធ្លាក់ឈាម ហើយមានការឈឺចាប់ពេលបន្ទោរបង់
- បើសិនជាមានការទល់លាមកនេះមានការរ៉ាំរៃយូរ វាក៏អាចបណ្តាលអោយទៅជាបញ្ហាខ្សោយពោះវៀនធំ និង ជាការប្រឈមមុខទៅនឹងជំងឺមហារីកពោះវៀនធំផងដែរ។
«ដូច្នេះប្រសិនជាលោក លោកស្រីមានបញ្ហាទាំងអស់ដូចបានរៀបរាប់ខាងលើ ជាចំបាច់គឺសូមមេត្តាមកធ្វើការពិគ្រោះ និងពិនិត្យព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីការបង្ការសភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់អាយុជីវិតបានដោយប្រសើរបំផុត ។»
ប្រភព៖ facebook page Hospital Calmette

