ឱសថទាល់ដំណេករយៈពេលខ្លី (ប្រសិទ្ធខ្សោយ)៖
  • Phénergan (Prométhazine)
  • Donormyl (Doxylamine)
  • Théralene (Alimémazine)
  • Atarax (hydroxyzine)

ឱសថទាល់ដំណេករយៈពេលមធ្យម៖

  • ពពួក Benzodiazepine: Lexomil (Bromazépam), Axprazol (Alprazolam), Témesta (lorazépam)
  • ពពួក Analogue Benzodiazepine: Stilnox (zolpiderm), Imovane (zopiclone)

ឱសថទាល់ដំណេករយៈពេលយូរ៖

  • ពពួល Benzodiazepine: Valium (diazépam), Tranxene (clorazépam)

ភាពអត់ងងុយ ដែលជាភាសាអង់គ្លេសហៅថា «insomnia» ចែកចេញជា ៣ ប្រភេទ៖

  • អត់ងងុយម្តងៗម្តាល់៖ ដោយសារគិតច្រើនពេក ដែលបណ្តាលឲ្យ ស្តេ្រស (stress) ឬ ដោយសារការផ្លាស់ប្តូរពេលវេលារស់នៅភ្លាមៗ (ឧ. ពេលទៅក្រៅប្រទេស) ។
  • អត់ងងុយរំាំរ៉ៃ៖ ដោយសារបញ្ហាផ្លូវចិត្ត ឬ ដោយសារមានជម្ងឺ (ឧ. ខ្សោយបេះដូង ឬ ការឈឺចុកចាប់រាំរ៉ៃ)
  • អត់ងងុយដោយសារឱសថ៖ ដោយសារ ការប្រើប្រាស់ឱសថទាល់ដំណេកពពួក benzodiazepine និង analogue benzodiazepine ច្រើនដងពេក ដែលបណ្តាលឲ្យមានភាពញានហ្នឹងឱសថ ។

ការប្រើប្រាស់ ឱសថទាល់ដំណេក សម្រាប់ជួយឲ្យសម្រានបាន ភាគច្រើនគឺ ចំពោះតែអ្នក មានភាពអត់ងងុយម្តងម្តាល់ តែប៉ុណ្ណោះ ។ ចំពោះ អ្នកជម្ងឺដែលមាន ភាពងងុយរាំរ៉ៃ (លើសពី ៤ សប្តាហ៍) ត្រូវទៅជួយពិគ្រោះជាមួយហ្នឹងគ្រូពេទ្យ ដើម្បីទទួលបានការព្យាបាលដ៏សមស្រប ។

ចំណាំ៖ ឱសថទាល់ដំណេក មិនគួរប្រើប្រាស់លើសពី ៤ សប្តាហ៍នោះទេ ព្រោះការប្រើប្រាសឱសថទាំងនេះ ក្នុងរយៈពេលយូរអាចបណ្តាលឲ្យមានការញាន ទៅហ្នឹងឱសថ ។

ប្រភព៖ facebook page វេជ្ជបណ្ឌិត ចៅ ពន្លឺ