ស្លឹកតើយ (PandanLeaf) មានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពដែលមនុស្សភាគច្រើនមិនបានចាប់អារម្មណ៍អំពីរឿងនេះ
ស្លឹកតើយ អាចយកមកលាយក្នុងអាហារ ដើម្បីឱ្យមានក្លិនឈ្ងុយ គួរឱ្យចង់ទទួលទាន ថែមទាំងជួយបន្ថែមពណ៌ឱ្យនំចំណីផ្សេងៗ និងមានគុណសម្បត្តិផ្នែកថ្នាំ ល្អចំពោះសុខភាព…។
១. ស្លឹកតើយ ១០០ក្រាម ផ្តល់ថាមពល ៣៥ គីឡូកាឡូរី និងមានគុណប្រយោជន៍ផ្នែកអាហារ ជាច្រើនដូចជា៖
- ទឹក ៨៥,៣ ក្រាម
- ការបូអ៊ីដ្រាត ៤,៦ ក្រាម
- ប្រូតេអ៊ីន ១,៦ ក្រាម
- ខ្លាញ់ ០,៨ ក្រាម
- កាកសរសៃ ៥,២ ក្រាម
- កាល់ស្យូម ១២៤ មិល្លីក្រាម
- ផូស្វ័រ ២៧ មិល្លីក្រាម
- សារធាតុដែក ០,១ មិល្លីក្រាម
- បេតាខារ៉ូទីន ២,៩៨៧ មិល្លីក្រាម
- វីតាមីន B2 ០,២០ មិល្លីក្រាម
- ណៃអាស៊ីន ១,២ មិល្លីក្រាម
- វីតាមីនC ៨ មិល្លីក្រាម
២. ស្លឹក៖ ប្រើជាថ្នាំបំប៉នបេះដូង ព្រោះស្លឹកតើយ អាចជួយកាត់បន្ថយអត្រាការលោតរបស់ចង្វាក់បេះដូង ឱ្យដំណើរការបានយ៉ាងល្អ។ វិធីទទួលទានគឺ យកស្លឹកស្រស់លាយក្នុងអាហារទទួលទាន ឬ យកស្លឹកស្រស់កិនយកទឹកពិសា ១ដង ២-៤ស្លាបព្រាបាយ ព្រោះវាអាចជួយបំបាត់ការស្រេកទឹក បន្ថយកម្តៅបាន និងជួយឱ្យត្រជាក់បំពង់ក។
៣. ប្ញស ឬដើម៖ ប្រើព្យាបាលជំងឺទឹកនោមផ្អែម ព្រោះវាអាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបាន។ វិធីទទួលទានគឺ យកប្ញស ១ក្តាប់ ទៅស្ងោរជាមួយទឹក ពិសារាល់ថ្ងៃ ព្រឹក-ល្ងាច ហើយក៏អាចប្រើធ្វើជាថ្នាំបញ្ចុះទឹកនោមបានដែរ ដោយយកដើមតើយ ១ដើម ឬ ប្ញសរបស់វា កន្លះក្តាប់ ទៅស្ងោរជាមួយទឹក ពិសារាល់ថ្ងៃ។ វាអាចជួយកែខៃអាការអស់កម្លាំង កម្ចាត់ជាតិពុល និងប៉ូវកម្លាំង៕
ប្រភព៖ គេហទំព័រផ្សារកសិកម្មយើង

