ប៉េងប៉ោះជាប្រភេទបន្លែម្យ៉ាងមានការពេញនិយមទទួលទានសម្រាប់មនុស្សគ្រប់គ្នា ជាមួយសមាសធាតុសំខាន់ក៏ដូចជាអត្ថប្រយោជន៍មួយចំនួនចំពោះសុខភាពផងដែរ។ ប៉េងប៉ោះមានផ្ទុកដោយសារជាតិជីវជាតិ និង វីតាមីនជាច្រើនសម្រាប់ជំនួយសល់សុខភាពអ្នកទទួលទាន។ យោងតាមទិន្នន័យរបស់ក្រសួងកសិកម្មក្រសួងកសិកម្មអាមេរិកបានបង្ហាញថា ប៉េងប៉ោះមានបរិមាណវីតាមីន A, C និង K ក៏ដូចជាបរិមាណវីតាមីន B6, folate និងជាតិ thiamine ជាច្រើន ហើយវាក៏ជាប្រភពដ៏ល្អនៃប៉ូតាស្យូម ម៉ង់ហ្គាណែស ម៉ាញ៉េស្យូម ផូស្វ័រ ទង់ដែង ជាតិសរសៃចំណីអាហារ និង ប្រូតេអ៊ីនក៏ដូចជាសារធាតុសរីរាង្គមួយចំនួនដូចជា lycopene ដែលជួយដល់សុខភាពយ៉ាងសំខាន់។
តើវាផ្ដល់សារៈសំខាន់អ្វីខ្លះដល់សុខភាព?
ផលប្រយោជន៍សុខភាពរបស់ប៉េងប៉ោះរួមមាន៖ ការថែរក្សាភ្នែក ជួយដល់សុខភាពក្រពះ និងការកាត់បន្ថយសម្ពាធឈាមធ្វើឲ្យជំងឺទឹកនោមផ្អែម និងបញ្ហាស្បែកផងដែរ។ លើសពីនេះទៅទៀត វាជួយបង្កើនការរំលាយអាហារ ជួយជំរុញឈាមឱ្យរត់បានស្រួល កាត់បន្ថយកម្រិតកូឡេស្តេរ៉ុល ធ្វើឱ្យប្រសើរឡើងនូវតុល្យភាពជាតិទឹកការពារតម្រងនោម បំបាត់ជាតិពុលនៅក្នុងរាងកាយ ការពារកុំឱ្យឆ្លងទន្លេមិនគ្រប់ខែសម្រាប់ស្ត្រីពពោះ និងកាត់បន្ថយការរលាក។ ប៉េងប៉ោះមានសារជាតិប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលត្រូវបានគេបង្ហាញឱ្យឃើញថា អាចប្រឆាំងនឹងទម្រង់ផ្សេងៗនៃជំងឺមហារីក ព្រោះវាជាប្រភពសម្បូរបែបនៃវីតាមីន សារធាតុរ៉ែ និងមានប្រសិទ្ធភាពការពារប្រឆាំងនឹងជំងឺសរសៃឈាមបេះដូងថែមទៀតផង។
១. ភ្នាក់ងារប្រឆាំងអង់ទីអុកស៊ីដង់
ប៉េងប៉ោះផ្ទុកបរិមាណ lycopene ដ៏ច្រើនដែលជាសារជាតិប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធភាព ក្នុងការប្រមូលផ្ដុំរ៉ាឌីកាល់សេរីដែលបង្កឱ្យមានជំងឺមហារីក។ យោងតាមការសិក្សា ដែលដឹកនាំដោយវេជ្ជបណ្ឌិត លោក Edward Giovannucci នៃសាលាសុខភាពសាធារណៈមួយ បានឱ្យដឹងថា សារធាតុ lycopene នៅក្នុងប៉េងប៉ោះអាចការពារប្រឆាំងនឹងជំងឺមហារីក ហើយវាមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកក្រពេញប្រូស្តាត ការពារប្រឆាំងនឹងជំងឺមហារីកសុដន់ មហារីកមាត់ស្បូន មហារីកក្រពះ និងរន្ធគូថ ក៏ដូចជា ជំងឺមហារីកបំពង់អាហារ និង បំពង់កជាដើម។
២. សម្បូរវីតាមីន និង សារធាតុរ៉ែ
ប៉េងប៉ោះតែមួយផ្លែអាចផ្តល់ប្រហែល ៤០ភាគរយនៃតម្រូវការវីតាមីន C ប្រចាំថ្ងៃដល់អ្នកទទួលទាន។ វីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ ក្នុងការការពារពីរ៉ាឌីកាល់សេរីដែលបង្កឱ្យមានជំងឺមហារីក។ ចំណែក វីតាមីន A និង ប៉ូតាស្យូមក៏ដូចជាជាតិដែក ក៏មាននៅក្នុងប៉េងប៉ោះដែរ។ វត្តមានប៉ូតាស្យូមដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពសរសៃប្រសាទ ហើយជាតិដែកមានសារសំខាន់ក្នុងការរក្សាចរន្តឈាមឱ្យមានសមភាពធម្មតា។ រីឯវីតាមីន K មានសារៈសំខាន់ក្នុងការកាត់បន្ថយឈាមកក។
៣. ប្រឆាំងផលប៉ះពាល់នៃការជក់បារី
អាស៊ីត Coumaric និង អាស៊ីត chlorogenic មាននៅក្នុងប៉េងប៉ោះអាចប្រយុទ្ធប្រឆាំងនឹងសារធាតុ nitrosamines ដែលជាសារជាតិបង្កមហារីកដ៏សំខាន់នៅក្នុងបារី។ វត្តមាននៃវីតាមីន A ក្នុងបរិមាណច្រើនត្រូវបានគេបង្ហាញថា អាចជួយកាត់បន្ថយឥទ្ធិពលនៃសារជាតិបង្កឱ្យមានជំងឺមហារីក ហើយអាចការពារអ្នកពីមហារីកសួតបាន។ លើសពីនេះទៀតការសិក្សាមួយរបស់វេជ្ជបណ្ឌិត Sanjiv Agarwal នៃនាយកដ្ឋានវិទ្យាសាស្ត្រអាហារូបត្ថម្ភនៃសាកលវិទ្យាល័យToronto ប្រទេសកាណាដា បានបង្ហាញថា សារធាតុ lycopene មានក្នុងប៉េងប៉ោះពណ៌ក្រហមក៏អាចជួយការពារមហារីកផ្សេងៗផងដែរ។
៤.ជួយដល់សុខភាពភ្នែក
វត្តមានវីតាមីន A នៅក្នុងប៉េងប៉ោះជំនួយដល់ភ្នែក ការពារការងងឹតភ្នែក និង ជំងឺភ្នែក។ វាគឺជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពលមួយ ដែលអាចត្រូវបានបង្កើតឡើងពីជាតិ beta-carotene ។ សក្តានុពលនៃអុកស៊ីតកម្មអាចជួយការពារបញ្ហាភ្នែកនានា។
៥. ជំនួយក្នុងការរំលាយអាហារ
ការទទួលទានផ្លែប៉េងប៉ោះអាចរក្សាប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ ដោយការពារការទល់លាមក និង ជំងឺរាគ។ វាមានតួនាទីកម្ចាត់ជាតិពុលក្នុងរាងកាយ លើសពីនេះទៅទៀត វាមានជាតិសរសៃជាច្រើនដែលអាចសម្រួលពោះវៀនឱ្យដំណើរការល្អ និង កាត់បន្ថយរោគទល់លាមក។ ជាតិសរសៃដែលមានសុខភាពល្អ ជួយជំរុញដល់ចលនាសាច់ដុំក្នុងការរំលាយអាហារ និង បញ្ចេញទឹកក្រពះបានល្អ។
៦. ការប្រឈមនឹងជំងឺលើសឈាមតិចបំផុត
ការទទួលទានប៉េងប៉ោះជារៀងរាល់ថ្ងៃ ជួយកាត់បន្ថយការប្រឈមនឹងជំងឺលើសឈាមដែលត្រូវបានគេស្គាល់ផងដែរថា ជាឡើងសម្ពាធឈាមខ្ពស់ ដោយសារតែកម្រិតប៉ូតាស្យូមនៅក្នុងប៉េងប៉ោះ។ ប៉ូតាស្យូម គឺជាថ្នាំ vasodilator ដែលជួយកាត់បន្ថយភាពតានតឹងក្នុងសរសៃឈាម និង សរសៃឈាមអញ្ចាញធ្មេញ ដែលអាចបង្កើនចរាចរឈាម និងកាត់បន្ថយភាពតានតឹងលើបេះដូងដោយបំបាត់ការឡើងសម្ពាធឈាមជាដើម។
៧. ថែរក្សាសុខភាពស្បែក
ប៉េងប៉ោះ ជួយថែទាំ ធ្មេញ ឆ្អឹង សក់ និងស្បែកឱ្យមានសុខភាពល្អ។ ការទទួលទានទឹកប៉េងប៉ោះប្រចាំថ្ងៃ អាចការពារស្បែកប្រឆាំងនឹងការរលាកពីកម្ដៅព្រះអាទិត្យ ហើយវាមានតួនាទីប្រឆាំងនឹងភាពចាស់ទៀតផង។
៨. បង្ការការឆ្លងជំងឺតាមបំពង់ទឹកនោម
ការទទួលទានប៉េងប៉ោះអាចកាត់បន្ថយអត្រានៃការឆ្លងមេរោគលើបំពងទឹកនោម និងជំងឺមហារីកផ្លោកនោម ព្រោះប៉េងប៉ោះមានបរិមាណទឹកខ្ពស់ ដែលអាចជួយបញ្ចេញទឹកនោមឱ្យបានច្រើន។ ម្យ៉ាងទៀតវាបង្កើនការលុបបំបាត់សារធាតុពុលចេញពីរាងកាយ ក៏ដូចជា អំបិលអាស៊ីតអ៊ុយរិច និង ខ្លាញ់មួយចំនួនផងដែរ។
៩. ការពារគ្រួសក្នុងថង់ទឹកប្រមាត់
ការទទួលទានប៉េងប៉ោះជាទៀងទាត់ អាចផ្តល់នូវការធូរស្រាលពីគ្រួសក្នុងថង់ទឹកប្រមាត់។ ការស្រាវជ្រាវជាច្រើន បានបង្ហាញពីប្រសិទ្ធភាពរបស់វាប្រឆាំងនឹងជំងឺរ៉ាំរ៉ៃ និង ជំងឺមហារីកជាច្រើនប្រភេទ។ ការទទួលទានប៉េងប៉ោះជារៀងរាល់ថ្ងៃ អាចជួយបំពេញនៃវីតាមីន និង សារធាតុរ៉ែ ផងដែរ៕
ប្រភព៖ គេហទំព័រ THENEXTCAMBODIA