សាវម៉ាវ គឺជាផ្លែឈើដែលត្រូវបានដាំដុះនៅតំបន់ត្រូពិច វាមិនអាចដាំដុះនៅតំបន់ត្រជាក់នោះទេ។ មនុស្សមួយចំនួនមានការយល់ច្រឡំថាការទទួលទានសាវម៉ាវអាចបណ្ដាលឲ្យមានបញ្ហាដល់សុខភាព តែតាមការពិត វាមិនដូច្នោះនោះទេ សាវម៉ាវ មានសារៈប្រយោជន៍ជាច្រើនសម្រាប់សុខភាពដែលអ្នកនឹកស្មានមិនដល់។
តើវាល្អសម្រាប់សុខភាពអ្នកទទួលទានយ៉ាងដូចម្ដេច?
ទោះបីវាជាផ្លែមានរាងតូចក៏ពិតមែន ប៉ុន្ដែវាផ្ទុកទៅដោយ វីតាមីនជាច្រើនដូចជា៖ វីតាមីន A, C បរិមាណប្រូតេអ៊ីន, កាបូន និង ជាតិសរសៃចំណីអារហារ។ ក្រៅពីនេះសារ៉ាម៉ៅស្រស់នឹងផ្តល់ឱ្យអ្នកនូវសារធាតុរ៉ែគ្រប់គ្រាន់ និង កាល់ស្យូមជាច្រើន ក៏ដូចជាជំនួយដល់សុខភាពរាង្គកាយ និង សម្រស់របស់អ្នក។ អត្ថប្រយោជន៍ទាំងនោះ មានដូចក្រោម៖
១. ព្យាបាលជំងឺពងបែកម៉ាត និង បបូរមាត់ស្ងួត
សារជាតិវីតាមីន C ដែលមានផ្ទុកនៅក្នុងសាវម៉ាវ វាអាចព្យាបាលជំងឺក្លិនមាត់ និង ពងបែកមាត់ ដែលជំងឺនេះកើតឡើងដោយសារតែការទទួលទានវីតាមីនសេតិចតួច។ វាមិនពិបាកក្នុងការព្យាបាលទេ ប្រសិនបើទទួលទានសាវម៉ាតច្រើន។ ក្រៅពីនេះ សាវម៉ាវអាចជួយព្យាបាលជំងឺផ្សេងទៀត ដូចជា ឈឺបំពង់កជាដើម។
២. សម្បូរជាតិកាបូអ៊ីដ្រាត (ពពួកស្ករផ្សេងៗ)
អ្នកអាចទទួលទានផ្លែឈើនេះជាមួយអាហារពេលព្រឹក ជាមួយនំប៉័ង និងអាហារជំនួយផ្សេងៗទៀតបាន។ ផ្លែសាវម៉ាវស្រស់ៗមានរសជាតិផ្អែម តែផ្តល់អត្ថប្រយោជន៍ដល់សុខភាពអ្នកយ៉ាងច្រើន។
៣. ជំនួយសុខភាពភ្នែក
យើងដឹងស្រាប់ហើយថា បញ្ហាភ្នែកកើតឡើងដោយសារកង្វះវីតាមីន A នៅក្នុងរាងកាយ។ ជំងឺនេះជាធម្មតាមិនមានសភាពធ្ងន់ធ្ងរទេ ប៉ុន្តែជួនកាលវាអាចមានគ្រោះថ្នាក់ ប្រសិនបើមិនមានការព្យាបាលឱ្យបានល្អ។ ដូច្នេះដើម្បីទប់ស្កាត់បញ្ហានេះចូរទទួលទានសាវម៉ាវឲ្យបានច្រើន ព្រោះកម្រិតខ្ពស់នៃវីតាមីន A ដែលមាននៅក្នុងសាវម៉ាវ អាចបំពេញវីតាមីន A ឱ្យបានគ្រប់គ្រាន់។
៤. ព្យាបាលជំងឺខ្វះឈាម
មនុស្សស្រីដែលមានអាយុមករដូវ វាមិនមានអ្វីចម្លែកទេ ដែលជួនកាលការមករដូវអាចធ្វើឱ្យគេមានអារម្មណ៍នឿយហត់ និងថប់អារម្មណ៍។ ភាពស្លេកសាំងធ្វើឱ្យក្មេងស្រីចុះខ្សោយ និង ថប់អារម្មណ៍ ដោយសារតែការបាត់បង់ជាតិ Erthrocyte ច្រើន។ ដើម្បីបង្ការភាពស្លេកស្លាំង វាជារឿងងាយបំផុត គឺការបរិភោគសាវម៉ាវពីមួយទៅពីរផ្លែក្នុងមួយថ្ងៃ ព្រោះវាមានអត្ថប្រយោជន៍ដល់សុខភាពដោយជួយព្យាបាលភាពស្លេកស្លាំងដោយសារសាវម៉ាវមានផ្ទុកនូវសារជាតិដែកច្រើន។
៦. ព្យាបាលជំងឺរាគ
បាក់តេរីនៅខាងក្នុងអាហារដែលយើងបានញ៉ាំរាល់ថ្ងៃ អាចធ្វើឱ្យយើងងាយប្រឈមនឹងជំងឺរាគ។ វិធីសាស្រ្តល្អក្នុងការការពារជំងឺ គឺបរិភោគសាវម៉ាវ ព្រោះវាអាចជាដំណោះស្រាយដ៏អស្ចារ្យដល់សរីរាង្គរំលាយអាហាររបស់អ្នក។ ដូច្នេះអ្នកប្រហែលជាមិនសូវព្រួយបារម្ភអំពីការញ៉ាំអាហារដែលអ្នកអាចទិញនោះទេ គ្រាន់តែប្រាកដថាពួកគេស្អាត គឺគ្រប់គ្រាន់ ក្នុងការទទួលទាន។
៧. ជួយស្រ្តីកំពុងពពោះ
ការពពោះប្រឈមនឹងការលំបាកជាច្រើន ដូចជា៖ ការឈឺចាប់ និងការទល់លាមកជាដើម។ វត្តមានសាវម៉ាវ អាចផ្តល់ឱ្យនូវប្រព័ន្ធភាពស៊ាំខ្ពស់សម្រាប់មាតា និង កូន។ លើសពីនេះទៀត វីតាមីនក្នុងផ្លែនេះ ល្អណាស់សម្រាប់ការរំលាយអាហារដោយគ្រាន់ តែទទួលទានវាក្នុងបរិមាណសមរម្យជាការស្រេច៕
ប្រភព៖ គេហទំព័រ THENEXTCAMBODIA