យល់ដឹងអំពីការក្តៅខ្លួនក្នុងអំឡុងពេលមានផ្ទៃពោះ!!!
ក្តៅខ្លួនក្នុងអំឡុងពេលមានផ្ទៃពោះ គឺជាការកើនឡើងកម្តៅខ្លួនធំជាង ឬស្មើ ៣៧.៨ អង្សារសេ។
១) មូលហេតុដែលនាំអោយមានការកើនឡើងកំដៅក្នុង អំឡុងពេលមានផ្ទៃពោះ មានបីប្រភេទគឺ:
ក. មូលហេតុមិនសូវធ្ងន់ធ្ងរ៖
- រលាកត្រចៀក
- រលាកបំពង់ក
- រលាកទងសួត
- ផ្តាសាយធំ
- ការរលាកតំរងនោម
- ការរលាក ប្រដាប់បន្តពូជ
- ការរលាកស្រោមទឹកភ្លោះ
- ស្អូច, Toxoplasmose , cytomegalovirus , herpès , រលាកសួត ,ស្រឡទែន,រលាកថ្លើមប្រភេទ B ,C, របេង, listeriose , ជំងឺអេដស៍
- រលាកខ្នែងពោះវៀន
- រលាកថង់ទឹកប្រមាត់
ក. សញ្ញានៃការពិបាកបត់ជើងតូចមានដូចជា៖
- នោមពិបាក នោមមិនអស់ នោមក្រហាយ នោមមានឈាម
- ឈឺចង្កេះ
- រាគ
- ក្អួត ចងោ្អរ
- ចុកពោះ
- ក្អក ហត់ ពិបាកដកដង្ហើម
- ថប់ដើមទ្រូង
- ធ្លាក់សខ្លាំង មានក្លិនស្អុយ
- ការធ្លាក់ឈាម និងការហូរខ្ទុះ
៣) កត្តាប្រឈមនៅពេលដែលមានអាការៈគ្រុនក្តៅក្នុងអំឡុងពេល មានផ្ទៃពោះមានដូចជា៖
- អាចបណ្តាលអោយរលូតកូន
- កូនកើតមិនគ្រប់ខែ
- ទារកស្លាប់ក្នុងពោះ
- ជំងឺដែលអាចកើតមានលើទារកដែលបណ្តាលមកពីការឆ្លងរោគពី ម្តាយទៅកូន។
- ត្រូវនៅអោយឆ្ងាយពីសត្វឆ្មា ឬសត្វអាចបង្ករោគមួយចំនួនទៀត
- មិនត្រូវបរិភោគ សាច់ឆៅ ឬបន្លែឆៅ ដែលលាងសម្អាតមិនបានស្អាតល្អ
- មិនត្រូវបរិភោគ អាហារផ្អាប់ ឬអាហាររក្សាក្នុងទូរទឹកកក រយៈពេលយូរ ព្រោះវាមានផ្ទុកនូវប៉ារ៉ាស៊ីតមួយចំនួន
- ត្រូវនៅអោយឆ្ងាយពីក្មេង ឬកុមារដែលកើតអុតស្វាយ ឬស្អូចព្រោះ បណ្តាលអោយឆ្លងបាន
- ត្រូវមកពិនិត្យផ្ទៃពោះ និងពិនិត្យឈាមដើម្បីស្វែងរកមេរោគមួយចំនួន ដែលអាចបង្កហានិភ័យដល់ទារកក្នុងផ្ទៃ
- បើមានអាការៈក្តៅខ្លួន កំដៅលើស ឬស្មើ ៣៧.៨ អង្សាសេ ត្រូវមកមន្ទីរពេទ្យកាល់ម៉ែតជាបន្ទាន់ ដើម្បីទទួលបានការព្យាបាល និងស្វែងរកមូលហេតុ អោយបានទាន់ពេលវេលា ជៀសវាងការបង្ក គ្រោះថ្នាក់ដល់ម្តាយ និងទារកក្នុងផ្ទៃ។
ប្រភព៖ facebook page Hospital Calmette

