បន្ទាប់ពីសម្រាលបុត្ររួច ការងូតទឹកឲ្យទារកនឹងប្រព្រឹត្តទៅជាប្រចាំជារៀងរាល់ថ្ងៃ។ ដូចនេះអ្នកម្តាយ ឬសមាជិកគ្រួសារគួរយល់ដឹងអំពីវិធីសាស្ត្រខ្លះៗ ដើម្បីផ្តល់ភាពងាយស្រួល និងជាអត្ថប្រយោជន៍សម្រាប់ក្រុមគ្រួសារ។ លោកអ្នកអាចត្រៀមលក្ខណៈ និងអនុវត្តដោយខ្លួនឯង តាមលំដាប់និងដំណាក់កាលដូចខាងក្រោម៖

១) ការត្រៀមលក្ខណៈទុកជាមុន

ក) សុវត្ថិភាព
  • ផ្លូវកាយ(ទារកមិនត្រូវនៅម្នាក់ឯង)
  • ផ្លូវចិត្ត(មនុស្សចាស់មានទំនាក់ទំនងជាមួយទារក)

ខ) ផាសុកភាពនិងភាពសុខស្រួល

  • កាយវិការថ្នមៗ និយាយលេងជាមួយទារក
  • ប្រុងប្រយ័ត្នពេលណាដែលមានភាពត្រជាក់

គ) ការរៀបចំ
  • សម្ភារៈគ្រប់គ្រាន់ និងនៅទំនេរ
  • ការគោរពអនាម័យ
  • កាយវិកា សកម្មភាពសមហេតុសមផល
ឃ) ការថែទាំត្រូវធ្វើឲ្យបានហ្មត់ចត់

២) ការអនុវត្តន៍

ក) មុនធ្វើការថែទាំ

  • គ្រប់សម្ភារៈទាំងអស់ត្រូវបានរៀបចំក្នុងបន្ទប់ដែលត្រូវងូតទឹក (កាធុនងូតទឹក ទែរម៉ូម៉ែតកំដៅវាស់ទឹកនិងទារក កន្សែង សំលៀកបំពាក់ កន្ទបរបស់ទារក កុំប្រេស សំឡី ធុងសំរាមនៅជិត)
  • សម្ភារៈ និងកន្លែងងូតស្អាត និងត្រូវបានសម្លាប់មេរោគ
  • សីតុណ្ហភាពទឹកត្រូវបានត្រួតពិនិត្យ (បើគ្មានទែម៉ូម៉ែត្រសំរាប់វាស់ ត្រូវយកសីតុណ្ហភាពជាមួយផ្នែកខាងក្នុងនៃដើមដៃ)
  • បញ្ចូលទឹកនូវ ៣៨ អង្សារសេ (បើចាំបាច់ត្រួតពិនិត្យសីតុណ្ហភាពនៃបន្ទប់)
  • ប្រុងប្រយ័ត្នចំពោះគុណភាព និងសីតុណ្ហភាពនៃទឹក

ខ) នៅពេលងូតទឹក

  • លាងដៃមុនការចាប់ផ្តើមថែទាំ
  • ជៀសវាងការធ្វើឲ្យទារករងារ (ទារកនៅស្រាតរយៈពេលខ្លីបំផុត)
  • លើកដាក់ទារកជាមួយកាយវិការៗថ្នម និងនិយាយជាមួយទារក
  • ដកកន្ទបសំអាតកន្លែងគូថបើសិនមានលាមក។ លាងដៃជាមួយសាប៊ូ ឬទឹកអ៊ីដ្រូអាល់កុលលីក
  • លាងសំអាតរាងកាយទារកជាមួយសាប៊ូសមស្របបើចាំបាច់
  • ជូតសំអាតតាមលំដាប់ដូចនេះ ផ្នត់ ក ឃ្លៀក ខ្នង ពោះ ផ្នត់ក្រលៀន ភ្លៅ(ខាងលើនិងក្រោម) ផ្នែកខាងក្រៅនៃប្រដាប់ភេទ (ទៅពីក្រោមពោះដល់រន្ធគូថ) និងគូថ
  • ចាប់ទប់ទារកក្រោមឃ្លៀកឲ្យបានល្អពេលងូតទឹក
  • សំងួតឲ្យបានល្អដោយផ្តិតថើៗ ជាពិសេសកន្លែងផ្នត់
  • ជូតសំអាតមុខ (ប្រយ័ត្ន ត្រចៀក និងភ្នែក)
  • ធ្វើការថែទាំសំអាតផ្ចិត
  • ពាក់កន្ទបថ្មីស្អាត
  • ពាក់សំលៀកបំពាក់ផ្នែកខាងលើនៃទារក
  • បិទកន្ទប និងបញ្ចប់ការពាក់សំលៀកបំពាក់របស់ទារក
  • លាងសំអាតដៃដោយសាប៊ូ ឬទឹកអ៊ីដ្រូអាល់កុលលីក (Solution Hydro Alcoolique)

ឃ) ក្រោយពេលងូតទឹក

  • ដាក់ទារកក្នុងកន្លែងសមរម្យ និងគ្របកម្រាលស្អាត
  • ជូតសម្អាតសម្ភារៈ និងទីតាំងងូតទឹក
  • រៀបទុកដាក់សម្ភារៈ
  • លាងសំអាតដៃ

“ ក្រុមគ្រូពេទ្យឯកទេសសម្ភព និងឆ្មបជំនាញនៃមន្ទីរពេទ្យកាល់ម៉ែតរីករាយស្វាគមន៍ និងផ្តល់ព័ត៌មានព្រមទាំងចំណេះដឹងទូទៅជូនអ្នកម្តាយគ្រប់រូប ក្នុងការពិនិត្យថែទាំមុន និងក្រោយការសម្រាល ”

ប្រភព៖ facebook page Hospital Calmette