ជំងឺភ្នែកស្ងួត! កើតយ៉ាងដូចម្តេច?

ជំងឺភ្នែកស្ងួត (Sécheresse oculaire) ជាជំងឺដែលអាចកើតមាននៅលើមនុស្សគ្រប់វ័យ។ ការភ្នែកស្ងួត(Sécheresse oculaire)នេះ មាន5% ទៅ 35%នៃប្រជាជនទាំងអស់ ហើយប្រជាជននៅអាស៊ីមាន33%ច្រើនជាងនៅដំបន់ផ្សេងៗ ហើយភាគច្រើនកើតមានលើមនុស្សដែលមានអាយុលើសពី50ឆ្នាំឡើង(មនុស្សស្រីច្រើនជាងមនុស្សប្រុស)។

១) រោគសញ្ញា៖
  • មានអារម្មណ៍ដូចឈឺចាក់ៗក្នុងភ្នែក
  • ក្រហាយក្នុងភ្នែក
  • រមាស់ក្នុងភ្នែក
  • មានអារម្មណ៍ដូចមានក្រាប់ខ្សាច់ក្នុងភ្នែក
  • មានការឈឺចាប់ខ្លះ
  • ស្រវាំងភ្នែក
  • ចាញ់ពន្លឺថ្ងៃ
  • ហៀរទឹកភ្នែក

២) ជំងឺភ្នែកស្ងួតបណ្តាមកពី៖

  • កត្តាជាច្រើនដែលមាននៅលើផ្ទៃភ្នែក(Surface oculaire)
  • បណ្តាមកពីការខ្វះលំហូរទឹកភ្នែក និងអមជាមួយបញ្ហាភ្នែកមួយចំនួនទៀត
  • លំហូរទឹកភ្នែកគ្មានលំនឹង
  • មានរលាកផ្ទៃគ្រាប់ភ្នែក
  • មានការខូចខាតប្រព័ន្វប្រសាទនៃការបង្កើតទឹកភ្នែក(abnormalie neurosensoriel)ដែលមានតួនាទីក្នុងការធានាទឹកភ្នែកនៅលើផ្ទៃគ្រាប់ភ្នែក។

៣) មូលហេតុដែលនាំឲ្យមានជំងឺភ្នែកស្ងួត៖

  • 14% មានទឹកភ្នែកមិនគ្រប់គ្រាន់ដោយសារខ្វះខាតទឹកភ្នែកបណ្តោះអាសន្ន
  • 86% អ្នកជំងឺមានទឹកភ្នែកធម្មតាតែទឹកភ្នែកនោះគ្មានគុណភាព(Larmes de mauvaise qualité)
  • បណ្តាលមកពីមានការរលាករាំរ៉ៃនៃត្របកភ្នែក(inflammation chronique des paupière;Blépharite)
  • ការស្ងួតភ្នែកដោយសារមានរំហួតទឹកភ្នែក(Sécheresse evaporative par déficit lipidique)ដូចជា៖
    • ការសំឡឹងកុំព្យូទ័រយូរ
    • មើលទូទស្សន៍ នៅក្រោមកំដៅថ្ងៃ នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ នៅក្រោមកង្ហារ។ល។

«ប្រសិនបើលោកអ្នកមានបញ្ហាដូចការរៀបរាប់ខាងលើ ឫមានតម្រូវការពត៌មានលំអិតបន្ថែម សូមមេត្តាអញ្ជើញមកពិគ្រោះយោបល់ និងទទួលប្រឹក្សាអំពីវិធីសាស្ត្រនៃការព្យាបាលពីក្រុមការងារវេជ្ជបណ្ឌិតឯកទេស ជំនាញផ្នែកចក្ខុរោគនៅមន្ទីរពេទ្យកាល់ម៉ែត។»

ប្រភព៖ facebook page Hospital Calmette