ជំងឺឆ្កែឆ្កួត ជាជំងឺដែលសាហាវអាចសំលាប់ជីវិតមនុស្សបាន។ មនុស្សមួយចំនួនធំតែងតែច្រឡំថា ជំងឺឆ្កែឆ្កួតគឺ មនុស្សដែលត្រូវឆ្កែឆ្កួតខាំនិងក្លាយទៅជាមនុស្សឆ្គួត មានបញ្ហាសតិអារម្មណ៍។ នេះជាការយល់ខុស ព្រោះប្រជាជនភាគច្រេីនមិនទាន់យល់ពីបញ្ហានេះ។

អ្វីទៅជាជំងឺឆ្កែឆ្គួត?

ជំងឺឆ្កែឆ្កួត ជាជំងឺដែលបង្ករពីវីរុសឆ្កែឆ្កួត វីរុសទាំងនោះគឺរស់ក្នុងទឹកមាត់របស់សត្វដែលមានជំងឺឆ្កែឆ្កួត។ សូមបញ្ជាក់ថា ពាក្យថាជំងឺឆ្កែឆ្កួត មិនមែនមាននយ័មានតែការខាំរបស់សត្វឆ្កែតែមួយទេ ប៉ុន្តែ វារួមមានប្រភេទសត្វឆ្មា សត្វស្វា សត្វប្រជៀវ និងពពួកសត្វកកេរដែលមានផ្ទុកវីរុសឆ្កែឆ្គួត ក៏អាចបង្ករជំងឺឆ្កែឆ្កួតដែល។

តេីមនុស្សអាចឆ្លងជំងឺឆ្កែឆ្កួតដេាយរបៀបណា?
  •  ការខាំអេាយមានរបួសដាច់ស្បែកដេាយសារសត្វឆ្កែ សត្វស្វា សត្វឆ្មានិងសត្វកកេរដ៏ទៃទៀតដែលមានផ្ទុកជំងឺឆ្កែឆ្កួត។
  • ករណីរសត្វឆ្កែ សត្វឆ្មានិងសត្វកកេរដ៏ទៃទៀតដែលមានផ្ទុកជំងឺឆ្កែឆ្កួត លិតលេីស្បែកទោះមិនមានដាច់រលាត់ក៏ដេាយ។
  • សត្វឆ្កែ សត្វឆ្មានិងសត្វកកេរដ៏ទៃទៀតដែលមានផ្ទុកជំងឺឆ្កែឆ្កួត ខ្ញាវក្រញៅ
  • គេឃេីញមានករណីតិចតួចបំផុតដែលឆ្លងពីអ្នកជំងឺឆ្កែឆ្កួត ទៅមនុស្សដ៏ទៃទៀត។

ហេតុអ្វីបានជាជំងឺឆ្កែឆ្កួតអាចសំលាប់មនុស្សបាន?

វីរុសជំងឺឆ្កែឆ្កួត ត្រូវបានបញ្ជូនតាមទឹកមាត់របស់សត្វដែលមានជំងឺឆ្កែឆ្គួតដេាយការខាំ ក្រញៅ ឬលិត។ បន្ទាប់មកវាធ្វេីដំនេីរទៅប្រពន្ធ័ប្រសាទ ហេីយចុងក្រេាយតំរង់ទិសទៅប្រពន្ធ័ប្រសាទកណ្តាលដែលស្ថិតនៅខួរក្បាល ហេីយធ្វេីអេាយខូចខួរក្បាលទាំងមូល។

ត្រូវចងចាំថាបេីអ្នកជំងឺស្តែងចេញជារេាគសញ្ញាជំងឺឆ្កែឆ្កួត នោះមាននយ័ថាក្មេងនឹងត្រូវស្លាប់ក្នុងរយះពេលជាទូទៅ៣ទៅ៥ថ្ងៃ ដេាយគ្មានវិធីសាស្រ្តណាដែលពេទ្យអាចជួយបាននោះទេ។

តេីរេាគសញ្ញាជំងឺឆ្កែឆ្កួតមានអ្វីខ្លះ?

  • ខ្លាចទឹក ករណីនេះក្មេងស្រេចទឹកខ្លាំ តែមិនហ៊ានផឹកទឹកព្រោះវាធ្វេីអេាយក្មេងឈ្លក់ ពិបាកដកដង្ហេីម។
  • ខ្លាចខ្យល់ ព្រោះខ្យល់ត្រជាក់ធ្វេីអេាយផ្លូវដង្ហេីមក្មេងបិទដកដង្ហេីមមិនរួច។
  • លេសលាស នៅមិនស្ងៀម
  • ទន់ដៅទន់ជេីង
  • លេចនេាមមិនដឹងខ្លួន
  • ឈឺក្បាល ចង្អេារ ក្អួត
  • ឈឺ និងស្ពិកអុចៗ នៅកន្លែងដែលសត្វដែលមានជំងឺឆ្កែឆ្កួតខាំ ជាដេីម។

តេីទុកអោយឆ្កែខាំបានចាក់វាក់សាំងការពារ ឬត្រូវចាក់ការពារមុនខាំ???

1. យេីងអាចចាក់ការពារមុនខាំត្រឹមតែ 3ដងប៉ុណ្ណោះ (0-7-28)។ បេីមានការខាំ៖
  • មុន 5ឆ្នាំ: គ្រាន់តែរំលឹក 2ដងគ្រប់គ្រាន់ (0-3)
  • ក្រោយ 5ឆ្នាំ ឬចាក់មិនបានគ្រប់ ឬមិនច្បាស់លាស់ ត្រូវចាក់ 5ដងឡេីងវិញ។

2. ករណីមានការខាំដោយមិនបានចាក់៖
  • គ្រាន់តែប៉ះពាល់ទឹកមាត់មិនដាច់រលាត់ មិនចាំបាច់ចាក់នោះទេ។
  • បេីមានដាច់រលាត់ កោសមិនមានឈាម ត្រូវចាក់ 5ដង(0-3-7-14-28)
  • បេីករណីមានស្នាមធ្មេញ ដាច់ឈាមរយៈស្បែក ត្រូវចាក់វាក់សាំងផង និងសេរ៉ូមអង់ទីករផង។

សូមកុំរងចាំដល់ឆ្កែខាំទេីបចាក់!

សូមបញ្ជាក់ជំងឺឆ្កែឆ្កួតពេលចេញរោគសញ្ញាមិនអាចព្យាបាជានោះទេ។


ប្រភព៖ facebook page Family Clinic