មហារីកក្រពះកើតឡើងនៅពេលដែលកោសិកានៃជញ្ជាំងក្រពះរីកលូតលាស់មិនឈប់ ក្រោមទម្រង់កាចសាហាវ។

ក- មូលហេតុអោយពិតប្រាកដនៃជំងឺនេះ គឺមិនទាន់ដឹងនៅឡើយទេ កត្តាបង្កនៃជំងឺនេះមានដូចជា

  • មានមេរោគក្រពះ Infection à helicobacter Pylori
  • កត្តាចំនីអាហារ ចំនីអាហារប្រៃ, ចំនីអាហារផ្អាប់ និងមានផ្សែង
  • មានគ្រួសារកើតជំងឺមហារីក
  • ជក់បារី និងពិសារស្រា

ខ- រោគសញ្ញានៃជំងឺកាចសាហាវនេះគឺ

  • ឈឺចុងដង្ហើម, ឆ្អល់ពោះ
  • អត់រំលាយអាហារ
  • ស្រកទំងន់ រឺមិនឃ្លានអាហារ
  • លាមកខ្មៅ
  • ចង្អោរ និងក្អួត
  • ស្លេកស្លាំង

គ- ដើម្បីដឹងថាអ្នកជំងឺកើតជំងឺមហារីកក្រពះយើងត្រូវ

  • ធ្វើការឆ្លុះក្រពះ និងច្រឹបសាច់យកទៅពិនិត្យ
ឃ- ជំងឺមហារីកក្រពះ ត្រូវបានព្យាបាលដោយ
  • ការវះកាត់
  • ការចាក់ថ្នាំគីមី
  • ការបញ្ចាំងកាំរស្មី

ង- យើងអាចការពារជំងឺមហារីកក្រពះបានដោយ

  • ពិសារសាប, ចៀសវាងចំនីអាហារកំប៉ុង រឺផ្អាប់
  • ពិសារផ្លែឈើស្រស់ និងបន្លែទៀតទាត់
  • រក្សាទំងន់ដោយការហាត់ប្រាណ
  • ចៀសវាងជក់បារី និង ពិសារស្រា

ជំងឺមហារីកក្រពះ អាចព្យាបាលជាសះស្បើយ បើយើងរកឃើញវាទាន់ពេលវេលា។

សូមពិគ្រោះ និងព្យាបាលជំងឺជាមួយគ្រួពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរក្សាសុខភាពលោកអ្នក អោយបានរឹងមាំសម្រាប់គ្រួសារអ្នក មិត្តភក្តិអ្នក ព្រមទាំងមនុស្សជាទីស្រលាញ់របស់អ្នក និងសង្គមជាតិទាំងមូល។

ប្រភព៖ facebook page Hospital Calmette