ប្រូស្តាត ជាក្រពេញភេទបុរស ស្ថិតនៅផ្នែកខាងក្រោមជាប់នឹងប្លោកនោមហើយព័ទ្ធជុំវិញបំពង់នោមប្រដាប់ភេទ។ រលាកក្រពេញប្រូស្តាតស្រួចស្រាវជាញឹកញាប់ បណ្ដាលពីមេរោគបាក់តេរី ហើយអាចកើតលើមនុស្សប្រុសក្រោយពេញវ័យបន្តពូជ។
ក) មូលហេតុនៃការរលាក
- បង្កពីមេរោគនៅផ្លូវភេទ
- បង្កពីមេរោគនៅផ្លូវនោម
- បង្កពីមេរោគនៅក្នុងឈាម
ខ) រោគវិនិច្ឆ័យ
- បណ្ដំរោគសញ្ញាគ្រុនក្ដៅ
- ក្ដៅខ្លួនលើសពី ៣៨អង្សារសេ
- រងារញាក់ (Frissons)
- ឈឺក្បាល
- ចុករោយដងខ្លូន
- រោគសញ្ញា ផ្លូវនោម
- នោមក្ដៅក្រហាយផ្សា
- នោមញឹក
- នោមទាស់
- ស្ទះនោម
- បច្ចេកទេសលូកគូថនឹងចង្អុលដៃ (Toucher rectal) ទទួលដឹងថាប្រូស្ដាតឡើងទំហំតឹង និងមានការឈឺចាប់ខ្លាំង
គ) ការពិនិត្យអមគ្លីនិក
- បន្ទះជ្រលក់ទឹកនោមដើម្បីរកវត្តមានមេរោគ (Bandelette urinaire)
- ការពិនិត្យទឹកនោម (ECBU)
- បណ្ដុះមេរោគក្នុងឈាម (Hémoculture)
- ការពិនិត្យឈាមបន្តែមរកសញ្ញាបង្កររោគ (NFS, CRP)
ឃ) ផលវិបាកភ្លាមៗ
- ការរាលដាលនៃមររោគក្នុងប្រពន្ធ័ឈាម (Septicémie à BGN)
- ស្ទះនោម
- កខ្ទុះនៅនឹងក្រពេញប្រូស្ដាត (Abrès de la prostate)
- រលាយពងស្វាស (Orchi-épididymite)
ង) ការព្យាបាល
- បំបាត់រោគសញ្ញាផ្លូវនោម
- ព្យាបាលការបង្ករោគ
ច) សន្និដ្ឋានរួម
- ជាប្រភេទជំងឺកើតមានញឹកញាប់
- ងាយស្រួលធ្វើរោគវិនិច្ឆ័យ
- ត្រូវការចាំបាច់ការព្យាបាលទាន់ពេល
"សូមបងប្អូនបុរសៗពេញវ័យ មេត្តាមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យនៃជំងឺនេះ និងចូលរួមពិភាក្សាអំពីវិធីសាស្ត្រនៃការបង្ការ និងការព្យាបាលអោយទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាព ជៀសវាងបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត។"
ប្រភព៖ facebook page Hospital Calmette




