ហេតុផលផ្សេងៗគ្នាដែលធ្វើឱ្យការមករដូវមិនទៀងកើតឡើងមានដូចជា:
ការមានផ្ទៃពោះ
ប្រសិនបើអ្នកមានផ្ទៃពោះ រាងកាយរបស់អ្នកនឹងត្រូវការផលិតអ័រម៉ូនផ្សេងៗទៀតដើម្បីបង្ហាញអាការៈ មានផ្ទៃពោះ។ វានឹងបញ្ឈប់ការមករដូវរបស់អ្នកមួយរយៈ។
ភាពតានតឹងក្នុងចិត្ត
ស្រ្តីជាច្រើនមិនទាន់បានដឹងទេថា ភាពតានតឹងក្នុងចិត្តធ្វើឱ្យមករដូវមិនទៀងទាត់។ ការខឹង, អស់កម្លាំង ឬព្រួយបារម្ភច្រើនបណ្តាលឱ្យការផលិតអ័រម៉ូនមិនមានតុល្យភាពគ្នា លទ្ធផលនេះធ្វើឱ្យមករដូវមិនទៀង។
ការមករដូវជាលើកដំបូង
ដូចដែលបានលើកឡើងខាងលើ ជាធម្មតា វដ្តរដូវដំបូងរបស់ស្ត្រីតែងតែមិនទៀងទាត់ ដោយសារអ័រម៉ូនកំពុងព្យាយាមកែតម្រូវរាងកាយ។ ការមករដូវមិនទៀងនេះអាចឈានដល់ ៣ឆ្នាំ ទើបប្រែមករដូវតាមធម្មតា។
ការអស់រដូវ
ការអស់រដូវជាពេលវេលាដែលមានបំលាស់ប្តូរអ័រម៉ូនជាច្រើនក្នុងរាងកាយ ដូច្នេះបណ្តាលឱ្យមករដូវមិនទៀង។
ការធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណខ្លាំងពេក ធ្វើឱ្យអស់កម្លាំង បណ្តាលឱ្យមករដូវមិនទៀង។
របបអាហារ
សម្រកទម្ងន់ខ្លាំងពេក, ឡើងទម្ងន់ខ្លាំងពេក ហើយមិនសូវញ៉ាំអាហារ ជាមូលហេតុធ្វើឱ្យមករដូវមិនទៀង។ ស្ត្រីដែលទទួលរងភាពមិនឃ្លាន ឬស្រេកឃ្លានត្រូវបានគេនិយាយថានឹងគ្មានរដូវ ឬមករដូវមិនទៀង។
ថ្នាំគ្រាប់
ថ្នាំរក្សាគភ៌ក៏អាចសំដៅទៅរកថ្នាំរក្សាអ័រម៉ូនផងដែរ, បណ្តាលឱ្យមករដូវមិនទៀង ព្រោះរាងកាយត្រូវចំណាយពេលវេលាដើម្បីកែតម្រូវកម្រិតអ័រម៉ូនថ្មីៗ ដែលទទួលបានពីថ្នាំ។ ថ្នាំគ្រាប់នេះបណ្តាលឱ្យការផលិតអ័រម៉ូនមិនស្មើគ្នា។
ដុំគីសក្នុងអូវែច្រើន
ដុំគីសក្នុងអូវែច្រើន ធ្វើឱ្យស្ត្រីជួបនឹងភាពស្មុគស្មាញ ហើយបច្ចុប្បន្ននេះកើតមានចំពោះស្ត្រី ១០%។ ដំណើរនេះធ្វើឱ្យដុំគីសលូតលាស់នៅក្នុងអូវែ, ដូច្នេះវាបានរារាំងដល់ការបង្កកំណើត។ ការដុះរោមច្រើន, ជ្រុះរោម, ឡើងទម្ងន់ ហើយលើសឈាម ជាអាការៈដូចគ្នានឹងមានដុំគីសក្នុងអូវែ។ ប្រសិនបើមិនបានទទួលការព្យាបាលទេ លទ្ធផលនឹងកាន់តែធ្ងន់ធ្ងរឡើងបណ្តាលឱ្យមានជំងឺជាច្រើនទៀត ដូចជាជំងឺបេះដូង, មហារីកអូវែ និងមហារីកបំពង់បង្កកំណើត។
ជំងឺរលាកពោះវៀន
ជំងឺរលាកពោះវៀនក៏ធ្វើឱ្យមករដូវមិនទៀងបានដែរ។ ហើយវាក៏អាចបណ្តាលឱ្យរាគរូស, ឈឺចាប់ក្នុងពោះ ហើយឡើងទម្ងន់។
ជាតិស្រវឹង
ការទទួលទានជាតិស្រវឹងច្រើនពេកធ្វើឱ្យរាំងស្ទះដល់ការផលិតអ័រម៉ូន ហើយក៏ជាលទ្ធផលធ្វើឱ្យមករដូវមិនទៀងផងដែរ៕
ប្រភព៖ facebook page វេជ្ជបណ្ឌិតវ័យក្មេង