ការសង្គ្រោះ និងការព្យាបាល របួសគ្រាំទ្រូង និងសួត

១) អ្វីទៅជារបួសគ្រាំទ្រូង-សួត


  • គឺជាការប៉ះទង្គិចទ្រូង-សួត កម្រិតធ្ងន់ ឬស្រាល ដែលរាប់តាំងពីរបួសស្បែក សាច់ដុំទ្រូង រហូតដល់ការប៉ះពាល់ធ្ងន់ធ្ងរនៃសរីរាង្គក្នុងទ្រូង (សួត បេះដូង សរសៃឈាមធំ…) - ជាជំងឺដែលអាចមានការគម្រាមកំហែងដល់អាយុជីវិតអ្នកជំងឺ
  • ត្រូវការសម្រាកព្យាបាលសង្គ្រោះបន្ទាន់ និងតាមដាននៅក្នុងមន្ទីរពេទ្យ ដើម្បីកាត់បន្ថយអត្រាមរណភាព

២) មូលហេតុ

  • គ្រោះថ្នាក់ចរាចរណ៍លើសពី ៥០%
  • គ្រោះថ្នាក់ដទៃទៀត ដូចជាជម្លោះ គ្រោះថ្នាក់ការងារ និងគ្រោះថ្នាក់តាមលំនៅដ្ឋាន តិចជាង ៤០%
  • ក្នុងបណ្តាអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍មាន ៣៨% មានកម្រិតសុរាក្នុងឈាមខ្ពស់ ក្នុងនោះភាគច្រើនជាអ្នកបញ្ជាយានយន្តផ្ទាល់

៣) ក្រុមមនុស្សដែលប្រឈមមុខ

  • មនុស្សក្រោមអាយុ ៥០ឆ្នាំ
  • បុរសមានរហូតដល់ ៧៨%
  • ស្ត្រីមានត្រឹមតែ ២២% ប៉ុណ្ណោះ
  • ក្នុងចំណោម អ្នករបួសទាំងនោះមាន ៦៨% ដែលមានរបួសធ្ងន់នៅកន្លែងផ្សេងទៀត ដែលបន្ថែមទម្ងន់ដល់ការគម្រាមកំហែងដល់អាយុជីវិតអ្នកជំងឺ ដូចជា៖
  • របួសប៉ះទង្គិចក្បាល ៤០% នៃករណី
  • របួសប៉ះទង្គិចបាក់បែកដាច់សាច់មាន ៣១%
  • របួសគ្រាំគ្រាសរីរាង្គក្នុងពោះមាន ២១%

៤) រោគសញ្ញា

  • ឈឺចាប់ក្នុងទ្រូងត្រង់កន្លែងប៉ះទង្គិច
  • ដកដង្ហើមញាប់ និងតិចៗ ដោយសារការឈឺចាប់
  • ទឹកមុខស្លេកស្លាំង
  • ថប់ដង្ហើម ឬហត់រោគសញ្ញារួមផ្សំ៖ - ហើមមុខ និងទ្រូងដោយវត្ថុមានខ្យល់នៅក្រោមស្បែក
  • បែកញើសជោគខ្លួន
  • អ្នកជំងឺឡេះឡះ

៥) ផលវិបាក

  • សម្ពាធឈាមចុះទាប
  • កម្រិតអុកស៊ីសែនក្នុងខ្យល់ចុះទាប
  • អ្នកជំងឺសន្លប់ស្តូកស្តឹង ឬដង្ហក់ខ្លាំង

៦) រោគវិនិច្ឆ័យ

  • ការពិនិត្យគ្លីនិក
  • ការថតឆ្លុះ ទ្រូង-សួត (Chest X-ray)
  • ការថតឆ្លុះអេកូ ស្រោមសួត (Pleural ultrasound)
  • ការថតស្កែនន័រ ទ្រូង-សួត (CT Scan of the chest)

៧) ការព្យាបាល

  • ចោះបង្ហូរ បូមយកចេញនូវអ្វីដែលរំខានដល់ដំណកដង្ហើម
  • ដាក់អុកស៊ីសែន ថ្នាំបំបាត់ការឈឺចាប់ ថ្នាំអង់ទីប៊ីយូទិក
  • អ្នកជំងឺត្រូវសម្រាក និង តាមដាននៅក្នុងមន្ទីរពេទ្យ
  • តាមដានកម្រិតអុកស៊ីសែន ក្នុងខ្លួនអ្នកជំងឺ

៨) វិធីការពារ

  • គោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា
  • កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង
  • គ្រប់អ្នករបួសគ្រាំគ្រាទ្រូង-សួត សូមអញ្ជើញមកពិគ្រោះជំងឺជាមួយគ្រូពេទ្យឯកទេស
  • សូមចាំថារាល់បណ្តារបួសទ្រូង-សួត សុទ្ធតែអាចបង្កនូវបញ្ហាប៉ះពាល់ដល់សុខភាពអ្នកជំងឺតិចឬច្រើន ហើយករណីខ្លះអាចគម្រាមកំហែងដល់អាយុជីវិតអ្នកជំងឺតែម្តង។

ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋមានរបួសគ្រាំគ្រាទ្រូង-សួត ដូចបានជម្រាបជូនខាងលើ សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញវះកាត់ទ្រូង-សួត នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យ និងធ្វើការព្យាបាល ឲ្យទាន់ពេលវេលាដោយបច្ចេកទេសទំនើបប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្រុមគ្រូពេទ្យជំនាញវះកាត់ទ្រូង-សួត នៃមន្ទីរពេទ្យកាល់ម៉ែតរង់ចាំស្វាគមន៍រាល់ការពិគ្រោះយោបល់ និងផ្តល់ជូននូវការព្យាបាលគ្រប់ករណីនៃជំងឺទ្រូង-សួត។

ប្រភព៖ facebook page Hospital Calmette