ខួរក្បាលមនុស្សជាសរីរាង្គមួយយ៉ាងសំខាន់មិនអាចអត់បានសម្រាប់សារពាង្គកាយហើយវាក៏ត្រូវការឈាមក្រហម ដែលមានផ្ទុកទៅដោយអុកស៊ីសែននិងសារធាតុចិញ្ចឹមដើម្បីផ្គត់ផ្គង់ជាប្រចាំក្នុងបរិមាណគ្រប់គ្រាន់តាមរយៈសរសៃឈាមការ៉ូទីត(Carotides) និងវៀទេប្រាល់(Vertébrales)។

ក) កត្តាប្រឈមរបស់មនុស្សគ្រប់រូបមានដូចជា៖

  • ការវិវត្តន៍នៃវ័យ
  • របៀបរបបរស់នៅប្រចាំថ្ងៃ៖ ជក់បារី អាហារសំបូរជាតិខ្លាញ់ កង្វះលំហាត់ប្រាណ…
  • ជំងឺផ្សេងៗមាន៖ លើសខ្លាញ់ក្នុងឈាម លើសសំពាធឈាម(ឡើងឈាម) ជំងឺទឹកនោមផ្អែម ជំងឺបេះដូង…បណ្តាលអោយសរសៃឈាមខាងលើដែលទៅចិញ្ចឹមខួរក្បាលកើតជំងឺរឹងក្រិននិងមានកកខ្លាញ់នៅក្នុងសរសៃឈាម (ជំងឺArteroselérose) ដែលបង្កជាហានិភ័យធ្ងន់ធ្ងរនៅថ្ងៃក្រោយជាពិសេសគឺជំងឺខូចមួយចំហៀងខ្លួន(Strock)។



ខ) អេកូសរសៃឈាមទៅចិញ្ចឹមខួរក្បាល(Echo-doppler du Tronc Supra-aortique) ជាបច្ចេកវិទ្យាទំនើបមួយដែលពុំមានការប៉ះពាល់ដល់សុខភាពនិងមានតួនាទីយ៉ាងសំខាន់ក្នុង៖

  • ការរុករកជំងឺខ្លាញ់ក្នុងសរសៃឈាម (MaladicArtèroselérose)
  • តាមដានការវិវត្តន៍របស់ខ្លាញ់ដែលមានកកនៅក្នុងសរសៃឈាម
  • វាយតម្លៃលក្ខណៈរបស់ខ្លាញ់ដែលអាចបង្កគ្រោះថ្នាក់ (ដាច់បំណែកខ្លាញ់ទៅស្ទះតាមសរសៃនានា)
  • វាយតម្លៃភាគរយនៃការស្ទះរបស់ខ្លាញ់នៅក្នុងសរសៃឈាម…

គ) កត្តាអ្វីខ្លះដែលលោកអ្នកតម្រូវអោយធ្វើអេកូសរសៃឈាមទៅចិញ្ចឹមខួរក្បាល៖

  • សម្រាប់មនុស្សទាំងពីរភេទមានអាយុចាប់ពី ៤៥ឆ្នាំឡើងទៅ
  • ឧស្សាហ៍ឈឺក្បាល វិលមុខរ៉ាំរ៉ៃ
  • ធ្លាប់មានប្រវត្តិស្ពឹក ឬខូចមួយចំហៀងខ្លួន
  • មានលើសខ្លាញ់ក្នុងឈាម
  • លើសឈាម មានជំងឺបេះដូង
  • មានជំងឺទឹកនោមផ្អែម…

យោងទៅលើលទ្ធផលរបស់អេកូសរសៃឈាមខួរក្បាល រួមផ្សំនឹងលទ្ធផលផ្សេងៗទៀត (ដូចជាលទ្ធផលនៃការបូមឈាមជាដើម…) ទើបគ្រូពេទ្យអាចធ្វើការវាយតម្លៃនិងព្យាបាលបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។ក្នុងករណីមានបញ្ហាដូចបានរៀបរាប់ខាងលើ បងប្អូនគួរមកទទួលការពិនិត្យនិងប្រឹក្សាផ្ទាល់ជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែតដើម្បីធ្វើការពិនិត្យ និងព្យាបាលទាន់ពេលវេលា។

ប្រភព៖ facebook page Hospital Calmette